#1 rate online singing program

Friday, June 30, 2017

យុវវតីខ្មែរម្នាក់ ក្លាហាននិយាយ នូវអ្វីដែលអ្នកដទៃមិនហ៊ាននិយាយក្នុងសង្គមខ្មែរ ប៉ុន្តែនៅតែជួបប្រទះការរិះគន់...!

 

ភ្នំពេញ៖  ប្រទេសកម្ពុជាយើងជាប្រទេស ដែលប្រកាន់ខ្ជាប់ សាសនា ប្រពៃណី ទំនៀមទម្លាប់ ពីបុព្វបុរសខ្មែរ ដែលមានតាំងតែពីយូរលង់ណាស់មកហើយ។ ប្រជាជនខ្មែរយើង មានទម្លាប់ប្រើប្រាស់ភាសានិយាយបែបផ្លូវការ ប្រកបដោយភាពទន់ភ្លន់ មានភាពថ្លៃថ្នូរ និងមិនចំអេសចំអាសឡើយ។ ដោយសារ ហេតុនេះហើយ ទើបបានជាការនិយាយស្តី ជាលក្ខណៈសារធារណៈត្រូវតែរក្សាភាពត្រឹមត្រូវ ទៅតាមផ្នត់គំនិតជនជាតិខ្មែរយើង។ ប៉ុន្តែទោះជាយ៉ាងណា កូនខ្មែរម្នាក់ ដែលមានចិត្តក្លាហានខ្លាំង ក្នុងការនិយាយពីប្រធានបទនានា ដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើន មិនហ៊ានលើកយកមកពិភាក្សា ឬវែកញែកឡើយ។
មនុស្សមួយចំនួនធំ ប្រាកដជាស្គាល់នាងរួចទៅហើយថាជានរណា ពីព្រោះវីដេអូរបស់យុវតីខ្មែរមួយរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងកោតសរសើរនៅលើបណ្តាញសង្គម។ ប្រធានបទដែលនាងលើកឡើងមកនិយាយភាគច្រើន គឺជាវីដេអូ ផ្តល់នូវចំណេះដឹង ពាក់ព័ន្ធទៅនឹង “បញ្ហាសុខភាពផ្លូវភេទ” និង “ការលើកកម្ពស់សិទ្ធិស្រ្តី” ។ ថ្វីត្បិតតែវីដេអូរបស់កញ្ញា ជាប្រធានបទសម្រាប់ផ្តល់ការយល់ដឹងទូទៅក៏ដោយ ក៏កញ្ញាតែងទទួលបានការរិះគន់ជារឿយៗ ពីព្រោះ វីដេអូទាំងនោះ មានការនិយាយលើកឡើងចំៗ និងខ្លះមិនទាន់អាចសម្របបានជាមួយ ផ្នត់គំនិតជនជាតិខ្មែរយើងនៅឡើយ។
ដូច្នេះហើយទើបបានជា Khmerload សម្ភាសន៍ផ្ទាល់ជាមួយកញ្ញា ដើម្បីឲ្យប្រិយមិត្ត បានស្គាល់កាន់តែច្បាស់ថាតើកញ្ញាជានរណា មានគោលបំណងអ្វី និងទទួលបានការរិះគន់យ៉ាងណាខ្លះ ដូចខាងក្រោមនេះ!
កញ្ញា ខេធឺរីន ហេរី (Catherine Harry)
ម្ចាស់ផេក (Page) “A Dose of Cath” រូបនេះ មានឈ្មោះថា ខេធឺរីន ហេរី (Catherine Harry)  សព្វថ្ងៃមានអាយុ ២២ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យឯកជនមួយ ក្នុងរាជធានីភ្នំពេញ។
ខេធឺរីន បានបញ្ជាក់ប្រាប់ក្រុមការងារយើងថា កញ្ញាទើបតែបង្កើតវីដេអូចំណេះដឹងស្តីពីសុខភាពផ្លូវភេទ និងការលើកកម្ពស់ស្រ្តី កាលពីតែកុម្ភៈ ដើមឆ្នាំ ២០១៧ នេះដែរទេ។ ពីមុនមកកញ្ញាធ្លាប់សរសេរជា Blog ផ្ទាល់ខ្លួន ស្តីពីបញ្ហាសុខភាព និងស្រ្តីដូចគ្នានេះ ប្រមាណជា ៤ ទៅ ៥ ឆ្នាំមកហើយ។
ដើមឡើយ ដោយសាររូបនាងធ្លាប់ចូលរួមធ្វើការ ក្នុងគម្រោង “ស្នេហ៍៩” របស់អង្គការ BBC ដែលធ្វើឡើងទាក់ទងនឹងបញ្ហាសុខភាពបន្តពូជ ដែលនាំឲ្យកញ្ញាទទួលបានបទពិសោធន៍ពីវាគ្មិនជាច្រើន  បូករួមទាំងការអានសៀវភៅ  និងការមើលវីដេអូ ពីអ៊ិនធើណេតផ្សេងៗផងនោះ ទើបបានជាកញ្ញាមានគំនិតស្រាវជ្រាវសរសេរ និងបង្កើតវីដេអូចំណេះដឹងនេះឡើង។
កញ្ញា ខេធឺរីន ហេរី (Catherine Harry)
សម្រាប់គោលបំណង កញ្ញា ខេធឺរីន បានលើកឡើងថា ប្រធានបទរបស់កញ្ញា មិនសូវមានអ្នកហ៊ានលើកយកមកនិយាយ ជជែកពិភាក្សាគ្នាទេក្នុងសង្គមខ្មែរ ជាពិសេស បញ្ហាសុខភាពបន្តពូជ ដែលមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ហេតុនេះ ទើបបានជាកញ្ញាមានចិត្តក្លាហាន ចង់ឲ្យប្រជាជនយើងមានការយល់ដឹងពីបញ្ហាទាំងនេះឲ្យកាន់តែច្បាស់។
“ប្រធានបទទាំងនេះ មិនទាន់មានអ្នកនិយាយទេនៅស្រុកខ្មែរ អាចនិយាយថា សឹងតែមិនមាន តែវាជាប្រធានបទដែលសំខាន់ណាស់ ដូចជាបញ្ហាសុខភាពបន្តពូជជាដើម ហើយយើងទាំងអស់គ្នាត្រូវតែដឹង។  ជាក់ស្តែង សូម្បីតែនៅសាលា គ្រូក៏គាត់មិនបានបង្រៀនស៊ីជម្រៅអ្វីដែរ ហេតុនេះ ខ្ញុំគិតថាគួរតែមានអ្នកហ៊ាននិយាយពីបញ្ហាទាំងនេះ ដើម្បីទុកជាចំណេះដឹងទាំងអស់គ្នា។ ហើយបើនិយាយពីបញ្ហាស្រី្តវិញ វាគឺជាសិទ្ធិ ហេតុនេះ ខ្ញុំគិតថាដល់ពេលដែលមានអ្នកនិយាយ ដើម្បីឲ្យស្រ្តីគ្រប់រូបដឹងថាខ្លួនមានសិទ្ធិអ្វីខ្លះ” ខេធឺរីន បញ្ជាក់។
ក្រឡេកមកមតិរិះគន់វិញ ខេធឺរីន បានរៀបរាប់ប្រាប់ក្រុមការងារយើងថា កញ្ញាទទួលបានការរិះគន់ និងការបញ្ចេញមតិមិនល្អច្រើន ៖ “អ្នកខ្លះ គាត់ថាខ្ញុំនិយាយបញ្ហាទាំងអស់ហ្នឹងឡើង គឺពង្វក់ឲ្យក្មេងខូច ថាខ្ញុំបំផ្លាញវប្បធម៌ខ្មែរ ថាខ្ញុំជាមនុស្សស្រីមិនល្អ ថាខ្ញុំធ្លាប់ប្រព្រឹត្តរឿងផ្លូវភេទទាំងអស់ហ្នឹងហើយ បានជាហ៊ានលើកយកមកនិយាយ ជាដើម។ ប៉ុន្តែ ខ្ញុំក៏អរគុណពួកគាត់ដែរ ពីព្រោះទាល់តែមានមតិពីពួកគាត់ ទើបមានការជជែកពិភាក្សាគ្នាបន្ថែម”
កញ្ញា ខេធឺរីន ហេរី (Catherine Harry)
ជាចុងក្រោយ ខេធឺរីន បានលើកឡើងថា សព្វថ្ងៃជាសតវត្សទី២១ហើយ  ហើយវាក៏ជាពេលដែលយើងគ្រប់គ្នា គួរតែយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ និងបញ្ហាសិទ្ធិស្រ្តីដែរ និងមិនគួរមានការខ្មាសអៀន ក្នុងការនិយាយតទៅទៀតទេ។  ជាក់ស្តែង ប្រធានបទទាំងអស់នេះ សុទ្ធតែជាចំណេះដឹងទូទៅ ដែលមនុស្សយើងគួរតែយល់ដឹង ពីព្រោះវាសុទ្ធតែពាក់ព័ន្ធនឹងខ្លួនរបស់មនុស្សម្នាក់ៗផ្ទាល់។
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 
ទស្សនាវីដេអូមួយចំនួន របស់ខេធឺរីន ដែលនិយាយពីបញ្ហាផ្លូវភេទ និងបញ្ហាស្រ្តី ដូចខាងក្រោមនេះ ៖


No comments:
Write comments
" });

Superior Singing Method - Online Singing Course