តារាសម្ដែងល្បីឈ្មោះអំឡុងទសវត្សរ៍ ៦០ និង៧០អ្នកស្រី ឌី សាវ៉េត
យល់ថាអាជីពសម្ដែងពេលនេះគ្រាប់គ្រាន់ហើយ
ក្រោយពីអ្នកស្រីបានចូលរួមសម្ដែងស្នាដៃប្រវត្តិសាស្ត្រដ៏ធំគឺរឿង”ហ្លួងព្រះស្ដេចកន”
ដែលអ្នកស្រីមិនធ្លាប់សម្ដែងទាល់តែសោះក្នុងអាជីពជាតារាសម្តែងជាង
៤០ឆ្នាំមកនេះ
អ្នកស្រីបន្តថា
អ្នកស្រីពិតជាសប្បាយរីករាយនៅពេលបានចូលរួមសម្ដែងភាពយន្តមួយនេះ
ដែលបង្ហាញពីមោទនភាពសម្រាប់ប្រទេសកម្ពុជា
ម្យ៉ាងវិញទៀតនេះសបញ្ជាក់ថា
ភាពយន្តខ្មែរអាចបោះជំហានមួយដ៏រីកចម្រើននាពេលបច្ចុប្បន្ន
ធ្វើឱ្យប្រទេសជិតខាងអាចទទួលស្គាល់គុណភាពភាពយន្តខ្មែរឡើងវិញ។
អ្នកស្រី ឌី សាវ៉េត បានបង្ហាញពីក្ដីជឿជាក់ថាស្នាដៃជាប្រវត្តិសាស្ត្រមួយចនេះ អាចនឹងកែប្រែភាពយន្តខ្មែរឱ្យមានកម្រិតខ្ពស់ឡើងវិញដូចក្នុងអំឡុងទសវត្សរ៍ ៦០ និង៧០ ដែលភាពយន្តខ្មែរមានភាពល្បីល្បាញដល់ឆាកអន្តរជាតិ ជាពិសេសប្រទេសថៃតែម្ដង។
យ៉ាងណក៏ដោយ បើទោះជាបង្ហាញចំណាប់អារម្មណ៍ថា អាជីពសម្ដែងភាពយន្តរបស់ខ្លួនគ្រប់គ្រាន់ហើយក្ដី ក៏ប៉ុន្តែតារាសម្ដែងជើងចាស់រូបនេះ នៅតែអាចបន្តលើវិថីសិល្បៈបានតទៅទៀត ប្រសិនបើផលិតករត្រូវការ។
អ្នកស្រី ឌី សាវ៉េត គឺជាតារាសម្ដែងជើងចាស់របស់ខ្មែរមួយរូបមានឈ្មោះបោះសំឡេងជាយូរមកហើយ ជាពិសេសអំឡុងឆ្នាំ១៩៦០ -១៩៧០៕
No comments:
Write comments