ក្នុងកម្មវិធីធ្វើសន្និសីទកាសែតនៅសណ្ឋាគារ ណាហ្គាវែល មុនការប្រគំតន្ត្រីរបស់ស្មាត ដែលផ្សាយបន្តផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ស៊ីធីវីនោះ គេឃើញថា មានអ្នកគាំទ្រជាច្រើនស្នើសូមឲ្យ តារាចម្រៀងរូបនេះញញឹម។ ស្ថិតក្នុងវេទិកាធ្វើសន្និសីទកាសែត អ្នកគាំទ្រឃើញថា សូម្បីតែញញឹមចេញធ្មេញ ក៏គ្មានដែរ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួន តិះតៀលជេ ប្រទេច ដែលមិនអាចទទួលយកបាន។មានអ្នកគាំទ្រខ្លះទៀតសូមឲ្យ Rain រៀនញញឹម ពេលមកកម្ពុជាលើកក្រោយ កុំធ្វើដូចជាមិនធ្លាប់មកយ៉ាងដូច្នោះក្តី។
មានអ្នកគាំទ្រមួយចំនួនបានលើកហេតុផលថា មើលតែពិធីការទូត ដូចប្រធានាធិបតីបារ៉ាកអូបាម៉ា មកកម្ពុជាទៅហើយ ដែលត្រូវបានគេរៀបចំ ឲ្យញញឹម ឬមិនញញឹម និងចាប់ដៃជាមួយប្រមុខកម្ពុជា ទៅហើយ។
ស្ថានភាពមិនញញឹមត្រូវបានអ្នកគាំទ្រផ្សេងទៀត លើកពីផលវិជ្ជមាន លើកដាក់បន្ទុកទៅលើអ្នករៀបចំកម្មវិធី ដែលឲ្យអ្នកគាំទ្រចូល ទៅជួប Rain តែ៦១នាក់ ដែលជាហេតុធ្វើឲ្យតារារូបនេះអន់ចិត្ត អន់ថ្លើមឃើញអ្នកគាំទ្រតិច៕
ស្ថានភាពមិនញញឹមត្រូវបានអ្នកគាំទ្រផ្សេងទៀត លើកពីផលវិជ្ជមាន លើកដាក់បន្ទុកទៅលើអ្នករៀបចំកម្មវិធី ដែលឲ្យអ្នកគាំទ្រចូល ទៅជួប Rain តែ៦១នាក់ ដែលជាហេតុធ្វើឲ្យតារារូបនេះអន់ចិត្ត អន់ថ្លើមឃើញអ្នកគាំទ្រតិច៕
No comments:
Write comments