#1 rate online singing program

Saturday, June 24, 2017

បែកធ្លាយដំណឹងស្នេហ៍ សុខ ពិសី និងថៅកែ​សាន់ដេ

 

ចាត់ទុកជារឿង​ភ្ញាក់ផ្អើលខ្លាំងបំផុត បន្ទាប់ពីធ្លាយ​ព័ត៌មាន​ដំណឹងស្នេហ៍ រាជនី សាន់ដេ កញ្ញា សុខ ពិសី និងម្ចាស់​ផលិតកម្មផ្ទាល់តែម្តង ដែលបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងយូរក្រោមដំបូលផ្ទះតែមួយ​។ ចំណងស្នេហ៍ជាច្រើនឆ្នាំ​រវាង សុខ ពិសី និង ថៅកែសាន់ដេ ត្រូវបានសាមីខ្លួនលាក់យ៉ាងស្ងៀមស្ងាត់ ដោយត្រឹមតែ​ខាងប្រុស ថត​រូបបែរខ្នងជាមួយគ្នា និងបិទបាំងមុខ​ខាងស្រី​អំឡុងពេលស្និទ្ធស្នាល​។ ដំណឹងស្នេហ៍នេះ ធ្លាយទន្ទឹមនឹង​ ថៅកែវ័យក្មេងសាន់ដេឈ្មោះ លោកសេង តែងតែលើកដំកើន​តួស្រីរបស់ខ្លួនរូបនេះខុសពីតារាផ្សេងៗ ដែលកំពុងស្ថិតក្នុងទ្រនំជាមួយគ្នា​ ហើយតារាទាំងនោះក៏មានទឹកដមសំនៀង ពីរោះជា​ងសុខ ពិសីផងដែរ​។​ ប្រភពច្បាស់ការដ៏ត្រជាក់ល្ហឹម​ បានប្រាប់ថា សុខ ពិសី បានបង្កើតចំណងស្នេហ៍ជាមួយថៅកែសាន់ដេ ខាងលើយូរឆ្នាំហើយ ដោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាថែមទៀតផង​។​ ប្រភពបន្តថា ពួកគេទៅណា​មកណាជាមួយគ្នា ប៉ុន្តែមិនហ៊ានថតរូប បង្ហាញជា​សាធារណៈទេ ដោយរូបខ្លះ បិទបាំង ខ្លាចធ្លាយភ្ញាក់ផ្អើលពីដំណឹងស្នេហ៍ ដែលពួកគេខំលាក់លៀម ។​ ទោះបីជាយ៉ាងណា ព័ត៌មាននេះ ក៏ត្រូវបានអ្នកក្នុងមជ្ឈដ្ឋានសិល្បៈ លើកឡើងផងដែរថា ព័ត៌មាននេះជារឿងពិត ក្រដាស់មិនអាចខ្ចប់ភ្លើងជិតនោះទេ ហើយ​ចង្អេរដ៏តូច ក៏មិនអាចបិទបាំងដំរីបានដែរ​ ។ ទោះបីជាយ៉ាងនេះក្តី យើងមិនអាច​សូមការស្រាយបំភ្លឺ ពីសាមីខ្លួន ទាំងសង្ខាង បាននៅឡើយទេនៅព្រឹកនេះ៕​








No comments:
Write comments
" });

Superior Singing Method - Online Singing Course