នៅមុននេះបន្តិចព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ អ្នកនាង ចន ចាន់លក្ខិណា បានសរសេរនៅគណនីហ្វេសប៊ុកខ្លួន ឲ្យមហាជនទើស រឿងបុណ្យសព្វលោករិន សាវេត ចូលរួមឲ្យបាន ១៥លាននាក់។
អ្នកនាងបានសរសេរថា សួស្តីមហាជនទាំងឡាយ !!!! ពិធីបុណ្យសព បុណ្យ7ថ្ងៃ គឺតាមទំនៀមទំលាប់ខ្មែរយើងគឺយើងទាំងអស់គ្នាអាចចូលរួមបានដោយមិនមានការអញ្ជើញទេ។ កនាងបានបន្តថា ដូច្នេះសូមមហាជនទើសទាំងឡាយសូមអញ្ជើញចូលរួមពិធីបុណ្យ7ថ្ងៃនៃសពភរិយាលោក រិន សាវេតអោយបានគ្រប់ 15លាននាក់ផង ខ្ញុំក៏គេមិនបានអញ្ជើញដែរ ហើយបើអ្នកទាំងអស់គ្នាបានចូលរួមហើយ គឺសូមថតបង្ហោះ Facebook ផង ជៀសវាងការមិនដឹងព័ត៌មាននៃការចូលរួមរបស់យើងធ្វើអោយមានការរិះគន់ជាយថាហេតុ ឬក៏ ( កេណ្ណីថាហេតុ )៕
No comments:
Write comments