ចម្ងល់ខាងលើនេះ បានផ្តើមចេញពីទស្សនិកជន ដែលលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយផេក Daily Report បានLive សកម្មភាពថតរឿង «The Code of Siem » ដែលបានបោះទុនចំនួន ២លានដុល្លារអាម៉េរិកដើម្បីថតនៅកម្ពុជា ។
ប្រភេទរឿងខាងលើ ជារឿងបែបវាយប្រហារ ( Action Movie ) ដែលចាត់ទុកជារឿងធំទី២ ចូលមកទឹកដីកម្ពុជា បន្ទាប់ពីរឿង អ្នកស្រី អេនជែលីណា ជូលី ក្រោមចំណងជើងថា «First They Killed My Father» ។
ក៏ប៉ុន្តែជុំវិញការថតរឿងខាងលើ ដែលពាក់ឯកសណ្ឋានតំរួតថៃ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ដែលងប់និងគាំទ្រលើវប្បធម៌អរិយធម៌ខ្មែរ បានលើកហេតុផលថា ហេតុអ្វីរឿងហុងកុង ថតនៅកម្ពុជា បែរជាពាក់ឯកសណ្ឋានតំរួតថៃទៅវិញ ? ចម្ងល់នេះបានបង្កការចាប់អារម្មណ៍ យ៉ាងខ្លាំង និងជាប្រធានបទដ៏ក្តៅគគុក នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលរឿងនេះកំពុងថតនៅម្តុំទួលទំពូងនោះ ។
មានការលើកតៗគ្នាថា បើទោះបីជារឿងនេះជារឿងរបស់ហុងកុងក៏ដោយ បើថតនៅកម្ពុជា ហើយមានតំរួតអ៊ីចឹងទៀត គឺគេត្រូវពឹងទៅលើ ដែនសមត្ថកិច្ច ក្នុងប្រទេសនោះឲ្យជួយ បើមានករណីស៊ើបអង្កេត បើមិនមែនយកតំរួតថៃ មកថតនៅលើទឹកដីកម្ពុជានោះទេ។
មានការលើកបន្តថា នៅតែឆ្គងទោះជាឆ្លងដែនតាមចាប់ក៏ត្រូវពាក់ធម្មតាមិនមែនឈុតប៉ូលិសទេ តាមខ្ញុំធ្លាប់មើល។ និងមានលើកហេតុផលថា ចាំតាមដានសាច់រឿងសិនទៅថាតើរឿងមានការពាក់ព័ន្ធជាមួយប៉ូលីសថៃទេ? អ្នកដឹករឿងស្រុកគេមានវិជ្ចាជីវះ ចឹងប្រហែលជាមានហេតុផលគេហើយមើលទៅ កុំទាន់ចេញប្រត្តិកម្មអីណា។ និងមានការលើកហេតុផលថា ខ្ញុំមើលរឿងច្រើនហើយ! កាលដែលគេឆ្លងដែនទៅប្រទេសផ្សេង គឺគេត្រូវពឹងពាក់ឲ្យប៉ូលីសប្រទេសនោះ ជាអ្នកចាត់វិធានការ ។ ទាំងនេះគឺជាសំណេរ អ្នកលេងហ្វេសប៊ុក។
No comments:
Write comments