អ្នកលេងហ្គេមវ័យក្មេងជនជាតិកូរ៉េម្នាក់ ហាក់មិនខ្វល់ពីអ្វីដែលកើតឡើងនៅជុំវិញខ្លួន ហើយរឹតតែមិនចាប់អារម្មណ៍ថានៅក្បែរខ្លួនគឺជាក្រុមចម្រៀងនារី Nine Muses។
ក្នុងវីដេអូដែលបានបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនោះ គឺស្រីស្អាតក្រុមនេះ តម្រូវឲ្យរាំបទថ្មី របស់ខ្លួន "Remember” ក្នុងហាងកាហ្វេលេងហ្គេមមួយ។ នេះបើតាមវិបសាយ Allkpop បានប្រាប់។
មនុស្សដែលជាគោលដៅ របស់ពួកគេគឺ បុរសម្នាក់ដែលអង្គុយចុចកុំព្យូទ័រ ត្រចៀកពាក់កាស ហាក់មិនខ្វល់ពីអ្វីទាំងអស់។ តាមវីដេអូ ដំបូងឡើយមានតែសមាជិកម្នាក់ទេដែលឡើងឈររាំពីក្រោយបុរសម្នាក់នោះ តែក្រោយមកសមាជិក នៅសល់ដទៃទៀតងើបរាំដែរ។ អ្វីដែលគួរឲ្យអស់សំណើច គឺពួកគេរាំនៅពីក្រោយ មិនឲ្យបុរសនោះដឹង តែពេលលោកងាកទៅ ពួកគេធ្វើមិនដឹង៕
ទស្សនាវីដេអូនេះទាំងអស់គ្នា៖
No comments:
Write comments