អារម្មណ៍ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គូស្វាមីភរិយាជាច្រើននឹងឃ្លាតឆ្ងាយពីគ្នា នៅពេលពួកគេមិនបានរួមភេទឱ្យបានទៀងទាត់ ហើយបញ្ហាខ្សោយថាមពលផ្លូវភេទ អាចធ្វើឱ្យគូស្នេហ៍ប្រឈមនឹងភាពតានតឹង។ បុរសនឹងបដិសេធចំពោះការរួមភេទ ប្រសិនបើគូស្នេហ៍របស់គាត់គ្មានចំណង់ផ្លូវភេទជាមួយគាត់, ដោយមិនគិតដល់អារម្មណ៍ដែលនាងស្រឡាញ់គាត់ឡើយ។ ខាងក្រោមនេះជាមូលហេតុធ្វើឱ្យមនុស្សស្រីខ្វះចំណង់តណ្ហាផ្លូវភេទ៖ ក្នុងករណីខ្លះ មនុស្សស្រីអាចជួបនឹងបញ្ហាបំរែបំរួលអ័រម៉ូនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់នាង។ ប៉ុន្តែភាពក្នុងវ័យគ្រប់ការ និងរាំងរដូវជារឿងមួយសំខាន់ ដែលធ្វើឱ្យមានបំរែបំរួលអ័រម៉ូន, មនុស្សស្រីឧស្សាហ៍មានបំរែបំរួលអ័រម៉ូនណាស់ ក្នុងជីវិតរបស់នាង។ អ័រម៉ូនតេសតូស្តេរ៉ូន តែងតែមានទំនាក់ទំនងជាមួយនឹងថាមពលផ្លូវភេទបុរស ដែលមិនត្រឹមតែមានវត្តមាននៅក្នុងរាងកាយមនុស្សស្រីប៉ុណ្ណោះទេ តែវាក៏សំខាន់ចំពោះថាមពលផ្លូវភេទរបស់មនុស្សស្រីផងដែរ។
បញ្ហាជំងឺ និងភាពឈឺចាប់ជាច្រើនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៍៖ អ្នកដែលមានជំងឺលើសឈាម, ធាត់ខ្លាំង, ជំងឺមហារីក, ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទ។ កង្វះលំហាត់ប្រាណនៅក្នុងជីវិតអាចប៉ះពាល់ដល់សុខភាព ហើយក៏អាចធ្វើឱ្យថាមពលផ្លូវភេទចុះអន់ខ្សោយផងដែរ។ ប្រភេទថ្នាំជាច្រើនរួមទាំង ថ្នាំបំបាត់ភាពក្រៀមក្រំ និងថ្នាំបំបាត់ទុក្ខព្រួយអាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់អ្នក។ ថ្នាំគ្រាប់ពន្យាកំណើតដែលជួយគ្រប់គ្រងកម្រិតអ័រម៉ូន នៅក្នុងរាងកាយរបស់អ្នកក៏អាចប៉ះពាល់ថាមពលផ្លូវភេទរបស់អ្នកដែរ។ ប្រសិនបើអ្នកប្រើថ្នាំណាមួយ ហើយធ្វើឱ្យថាមពលផ្លូវភេទរបស់អ្នកចុះអន់ខ្សោយ អ្នកគួរទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។
បញ្ហាផ្លូវចិត្តអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៍៖ ភាពតានតឹង ដែលមិនអាចធ្វើឱ្យសកម្មភាពសប្បាយរីករាយឡើងបាន រួមទាំងការរួមភេទ។ ថ្នាំ និងជាតិស្រវឹងអាចជួយពង្រឹងអារម្មណ៍របស់មនុស្ស តែអាចធ្វើឱ្យមនុស្សបាត់បង់ថាមពលផ្លូវភេទ។ បញ្ហាទុក្ខព្រួយ ឬភាពភ័យខ្លាច សូម្បីតែបញ្ហាលែងឃ្លានបាយក៏អាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់មនុស្សស្រីដែរ។
លើសពីនេះទៀត ភាពអស់កម្លាំង និងមានសម្ពាធលើទំនួលខុសត្រូវខ្លាំងពេកអាចធ្វើឱ្យថាមពលផ្លូវភេទរបស់មនុស្សស្រីចុះអន់ខ្សោយ៕
No comments:
Write comments