#1 rate online singing program

Tuesday, July 18, 2017

អត់​ខ្វល់!! ​ពាក្យ​រិៈ​គន់​ សំខាន់អូនស្អាត ​

 


ពេលនេះ​ ​តារា​សម្តែង​រូប​ស្រស់​គួរឱ្យ​ខ្នាញ់ តូ​តា កាន់​តែមាន​ប្រជាប្រិយភាព​នៅក្នុង​សិល្បៈ​ជាពិសេស​នាង​ទទួលបាន​ការងារ​ជាច្រើន ទាំង​ការថត​ស្ប៉ត និង រឿង​ខ្នាត​ធំ​ជាច្រើន ។ អ្វីដែល​កត់សម្គាល់​នោះ មួយរយៈកន្លងមក​នេះ តូ​តា ងាក​មក​តុបតែង​ខ្លួន​បែប​សិច​ស៊ី​ តែ​យ៉ាងណា​នាងបានប្រាប់ថា​ មិន​ខ្វល់ ​ព្រោះ​នាង​មិនបាន​ស្លៀកពាក់​បែបនេះ​ក្នុង​កម្មវិធី​សិល្បៈ​នោះទេ ។ ក្នុងនាម​ជាតា​រា ​ដែលមាន​ឈ្មោះ​បោះ​សម្លេង ​ស្រី​ស្អាត តូ​តា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែល​និយម​ប្រើប្រាស់​ជីវិត​រស់នៅ​បែប​ហ៊ឺហា និង កាលី​ប មិន​ថា​ការប្រើប្រាស់​សម្ភារៈ និង​ ការដើរ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​នានា​ទាំង​ក្នុង ស្រុក និង ប៉ែក​អឺរ៉ុបនោះទេ ។ អ្វីដែល​ធ្វើឱ្យគេចាប់​អារម្មណ៍នោះ មួយរយៈ​ចុង​ក្រោយនេះ តូ​តា ចូលចិត្ត​ការតុបតែង​ខ្លួន​បែប​កាលី​បៗ និង ​ទាន់សម័យ ។ ជាពិសេស​នៅ ពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ តូ​តា តែងតែ​បង្អួត​សម្រស់​ជាមួយ​ឈុត​ប៊ី​គី​នី ធ្វើឱ្យ​បុរសៗ​ជាច្រើន​លួច​ខ្នក់ខ្នាញ់​ ស្រលាញ់នាងមិនតិចនោះ​ទេ ។ តែ​ក្នុងនោះ ​ក៏មាន​ការ​រិៈ​គន់​ពី​សំណាក់​មហាជន​មួយចំនួន​ផងដែរ ។ ទាក់ទង​នឹងរឿងនេះ តូ​តា ធ្លាប់​អះអាងថា ​នាង​អត់​ខ្វល់ ​និង ​ចាប់អារម្មណ៍​ពី​ការ​រិៈ​គន់​អី​នោះទេ ។ ព្រោះ​នាង​ស្លៀកពាក់​បែបនេះ​ នៅពេលទៅ​ដើរលេង​ជា​លក្ខណៈ​ឯកជន ឬ​ កម្មវិធី​ជួបជុំ​មិត្តភក្តិ​ក្រៅ​សិល្បៈតែប៉ុណ្ណោះ ​នាងមិនមែនស្លៀកទៅ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​នោះទេ ។ ការតុបតែង​ខ្លួន បែប​សិ​ច​ស៊ី​របស់តូ​តា ស្របពេល​នាង​សារភាពថា​ មាន​អ្នក​ពិ​​សេស តែ​ពេលនេះ​កំពុង​ស្វែងយល់​ចិត្តថ្លើម​គ្នា ។ សម្រាប់​ឆ្នាំ ២០១៧ នេះ តូ​តា ក្តោប​បានការ​ងារ​សិល្បៈ​ជាច្រើន​ ដែលមាន​ទាំង​ការសម្តែ​ង​រឿង​ភាគ​ខ្នាត​ធំ និង ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ ដែលមាន ទាំង​ក្នុង ស្រុក និង ក្រៅ​ស្រុក ៕
តូ​តា អត់​ខ្វល់​ពាក្យ​រិៈ​គន់​ សំខាន់អូនស្អាត ​!








No comments:
Write comments
" });

Superior Singing Method - Online Singing Course