
(ពីហាណូយ)៖ កញ្ញា Nguyen Tran Huyen My ទទួលបានជោគជ័យ និងក្លាយជាម្ចាស់មកុដ តំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand Vietnam 2017 ដោយមានការបំពាក់មកុដពីកញ្ញា Ariska Putri Pertiwii ជាម្ចាស់មកុដ Miss Grand International 2016 ។

នាង Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង មានអាយុ ២២ ឆ្នាំ កម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់ ៥៧ គីឡូក្រាម ។ នាងនឹងត្រូវស្វាគមន៍បេក្ខនារីចំនួន ៩០ រូបមកពីទូទាំងពិភពលោក សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International លើកទី ៥ នៅខែតុលាខាងមុខនេះ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះបានចំណាយទឹកប្រាក់ អស់ប្រហែល ៥០ពាន់លានដុង ដែលស្មើនឹង ២,២លានដុល្លារអាមេរិក ។

តោះកុំឲ្យខាតពេលយូរ មកទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាត របស់ម្ចាស់មកុដ កញ្ញា Nguyen Tran Huyen My ទាំងអស់គ្នាមើល៖















ប្រភព៖ khmertalking
No comments:
Write comments