
(ពីពី្នំពេញ)៖ តារាសម្ដែងរូបស្រស់ស្អាត វីរៈនិច្ច សង្កេតឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដារយុរវវ័យនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីនាងបានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ។ មួយរយៈពេលក្រោយមកនេះ គេសង្កេតឃើញថា នាងកាន់តែមានសម្រស់ស្អាតផូរផង់ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការលេងស្ទីលឃ្យូតៗ សំលៀកបំពាក់ថ្មីៗ ការលេងខ្លួន សាកសមទៅនឹងរូបរាង និង ដងខ្លួនរបស់នាងជាខ្លាំង។

តារាចម្រៀងវ័យក្មេង វីរៈនិច្ច មិនត្រឹមតែមានទេព្យកោសល្យផ្នែកសិល្បៈនោះទេ នាងថែមទាំងមានសម្រស់ ស្រស់សោភា កំពស់ខ្ពស់ស្រឡះ រាងស្រឡូន ស្រស់សោភា ស៊ីវិល័យមិនចាញ់តារាបរទេសឡើយ ។ បន្ថែមពីលើនេះទៀត នាងត្រូវបានមហាជនជាច្រើនលាន់មាត់ថា សម្រស់នាងពិតជាធ្វើឲ្យបុរសៗឈ្លក់វង្វេង ភ្លឹកស្មារតី ដោយសារតែសម្រស់ស្រស់ត្រកាលប្រៀបបាននឹងបុប្ផាកំពុងរីកនៅក្នុងសួនច្បារ ដែលកន្លង់ៗជាច្រើនចោមរោម លង់ស្នេហ៍លើរូបនាងគ្រប់ៗគ្នា។

គួរបញ្ជាក់ថា វីរៈនិច្ច សព្វថ្ងៃកំពុងតែស្ថិតនៅក្នុងផលិតកម្មសាន់ដេ និងបានចាប់ដៃគូរច្រៀងជាមួយនឹងនាយចឺម នៅក្នុងចម្រៀង«មនស្សប្រុសមានសង្សារច្រើនមិនមែនសុទ្ធតែសាវ៉ា» ដែលជាដៃគូរស័ក្តិសមបំផុតរបស់នាងពេលមានកម្មវិធីច្រៀងនៅតាមបណ្ដាខេត្ត ជារឿយៗត្រូវបានចាប់ដៃគូរច្រៀងជាមួយនាយ ចឺម ហើយនាងក៏មានស្រុកកំណើតរស់នៅក្នុងទឹកដីខេត្តកំពង់ចាមផងដែរ ។

ចង់ដឹងថា តើ វីរៈនិច្ច ស្អាតដល់កម្រិតណា សូមទស្សនាកម្រងរូបភាពរបស់នាទាំងអស់គ្នា!















ប្រភព៖ khmertalking
No comments:
Write comments