#1 rate online singing program

Wednesday, August 16, 2017

ឌី សាវ៉េត គិត​ថា​​ជីវិត​សិល្បៈ​គ្រប់គ្រាន់​​ ក្រោយ​សម្តែង​រឿង​ប្រវត្តិសាស្រ្ត​មួយ

តារា​សម្ដែង​ល្បី​ឈ្មោះ​អំឡុង​ទសវត្សរ៍ ៦០ និង​៧០អ្នក​ស្រី ឌី សាវ៉េត យល់​ថា​អាជីព​សម្ដែង​ពេល​នេះ​គ្រាប់​គ្រាន់​ហើយ ក្រោយ​ពី​អ្នក​ស្រីបាន​ចូល​រួម​សម្ដែង​ស្នាដៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​គឺ​រឿង​”ហ្លួង​ព្រះ​ស្ដេចកន” ដែល​អ្នក​ស្រី​មិន​ធ្លាប់​សម្ដែង​ទាល់​តែ​សោះ​ក្នុង​​អាជីព​ជាតារាសម្តែងជាង ៤០​ឆ្នាំ​មក​នេះ
អ្នក​ស្រីបន្ត​ថា​ អ្នក​ស្រីពិត​ជា​សប្បាយ​រីករាយ​នៅ​ពេល​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​មួយ​នេះ ដែល​បង្ហាញ​ពី​មោទនភាព​សម្រាប់​ប្រទេសកម្ពុជា ម្យ៉ាងវិញ​ទៀត​នេះ​ស​បញ្ជាក់​ថា ភាពយន្ត​ខ្មែរ​អាច​បោះ​ជំហាន​​មួយ​ដ៏​រីក​ចម្រើន​នា​ពេលបច្ចុប្បន្ន ធ្វើ​ឱ្យ​​ប្រទេសជិត​ខាង​អាច​ទទួល​ស្គាល់​គុណ​ភាពភាពយន្ត​ខ្មែរ​ឡើង​វិញ។

តារា​សម្ដែង​វ័យ ៧៣​ឆ្នាំ​រូប​នេះ បាន​ប្រដូច​ភាពយន្ត​រឿង”ហ្លួង​ព្រះស្ដេចកន” ដែល​អ្នក​ស្រី​មិ​ន​ធ្លាប់​សម្ដែង​ពី​មុន​មក​ក្នុង​អាជីព​ភាពយន្ត​ថា គឺ​ជា​ ហូលីវូដ​ខ្មែរ។ ទាំង​នេះ​ដោយ​សារ​អ្នកស្រី​យល់​ថា​ការរៀប​ចំ​ឆាក និង​សាច់​រឿង មិន​ចាញ់​បរទេស​នោះ​ទេ។
អ្នក​ស្រី ឌី សាវ៉េត បាន​បង្ហាញ​ពី​ក្ដី​ជឿជាក់​ថា​​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​ចនេះ អាច​នឹង​កែប្រែ​ភាពយន្ត​ខ្មែរ​ឱ្យ​មាន​កម្រិត​ខ្ពស់​ឡើង​វិញ​ដូច​​ក្នុង​អំឡុង​ទសវត្សរ៍ ៦០ និង៧០ ដែល​ភាពយន្ត​ខ្មែរ​មាន​ភាព​ល្បីល្បាញ​ដល់​ឆាក​អន្តរជាតិ ជា​ពិសេស​ប្រទេសថៃ​តែ​ម្ដង។

យ៉ាង​ណ​ក៏​ដោយ បើ​ទោះ​ជា​​បង្ហាញ​ចំណាប់​អារម្មណ៍​ថា អាជីព​សម្ដែង​ភាពយន្ត​របស់​ខ្លួន​គ្រប់គ្រាន់​ហើយ​ក្ដី​ ក៏ប៉ុន្តែ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ នៅ​តែ​អាច​បន្ត​លើវិថី​សិល្បៈ​បាន​តទៅ​ទៀត ប្រសិន​បើ​ផលិតករ​ត្រូវ​ការ។
អ្នក​ស្រី ឌី សាវ៉េត គឺ​ជា​តារា​សម្ដែង​ជើង​ចាស់​របស់​ខ្មែរ​មួយ​រូប​​មាន​ឈ្មោះ​បោះ​សំឡេង​ជា​យូរ​មក​ហើយ ជា​ពិសេ​ស​អំឡុង​ឆ្នាំ១៩៦០ -១៩៧០៕​



មក​ស្គាល់​ប្រវត្តិ​កំពូល​តារា​សិច​ស៊ី​ប្រចាំ​ទសវត្ស​រ៍ ៦០ សាក់ ស៊ីស្បោង​ ដែល​ល្បី​ដល់​អឺរ៉ុប​


ប្រិយមិត្ត​ប្រាកដ​ជា​​ធ្លាប់​ឮ​ហើយ​ឈ្មោះ សាក់ ស៊ី​ស្បោង ​ដែល​គិត​ថា​វា​ជា​ពាក្យ​ហៅ​លេង ឬ​ឈ្មោះ​របស់​តារា​កំប្លែង តែ​ការ​ពិត​វា​ជា​ឈ្មោះ​របស់​កំពូល​តារា​ស្រី​សិច​ស៊ី​ម្នាក់​ក្នុង​អំឡុង​ទសវត្ស​រ៍ឆ្នាំ​៦០-៧០។ តារាស្រីរូបនេះ​​មាន​ទាំង​សម្រស់​ និង​ទេពកោសល្យ​សម្ដែង​ជា​តួសិចស៊ី និង​ឆ្នាស​ឆ្នើម​ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាពយន្ត​ជំនាន់​នោះ​ភាគច្រើន​ស្អប់​អ្នក​ស្រី​ ដោយសារ​ការ​សម្ដែងតួអង្គប្រភេទហ្នឹង។
ដើម្បី​ឲ្យ​កាន់​ច្បាស់​ ថ្ងៃ​នេះ​ Sabay លើក​យក​ប្រវត្តិ​ខ្លះៗ​របស់​អតីត​តារា​សម្ដែង​ស្រី​រូប​នេះ​ឲ្យ​ប្រិយមិត្ត​បាន​ជ្រាបតែ​ម្ដង៖
ជីវប្រវត្តិទូទៅ៖
សាក់ ស៊ីស្បោង កើត​ក្នុង​ឆ្នាំ ១៩៣៦ នៅ​រាជធានី​ភ្នំពេញ​។ អ្នក​ស្រី​ជាប់​សែស្រឡាយ​ព្រះញាតិវង្ស នៃ​ព្រះ​មហាក្សត្រ​ខ្មែរ និង​មាន​ឪពុក​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ព្រះបរមរាជវាំង។
​​​​ការ​សិក្សា៖
អ្នក​ស្រី​ជា​អតីត​សិស្ស​នៅ "សាលា​បឋមសិក្សាហ្វ្រង់ស្វ័រ​បូស្វាត" និង​បាន​បន្ត​ការសិក្សានៅ "​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ" រួច​បន្ត​ចូល​រៀននៅ​សាលាភាសា​បារាំង​ "ដឺកាត" គ្រា​នោះ​ សាក់ ស៊ីស្បោង ចេះ​និយាយភាសាបារាំង​ល្អ​ដាច់គេ។​ ចំណេះដឹង​ផ្នែ​កភាសា​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី​វិវឌ្ឍន៍ខ្លួន​រហូត​ក្លាយ​ជា​នារី​អាកាសចរ​ណ៍​នៅ​ឆ្នាំ​១៩៦០​។
ប្រវត្តិ​ចូល​សិល្បៈ៖
អំឡុង​ពេល​កំពុង​បម្រើ​ការងារ​នោះ មាន​ផលិតករ​បរទេស​ម្នាក់​ឈ្មោះ​ "ម៉ាសេលកាម៉ុល" បាន​ឃើញ​រូប​សម្រស់​ និង​កាយវិការ​ដ៏​សមសួន​ពី​ធម្មជាតិ​របស់​អ្នក​ស្រី ក៏​បាន​ស្នើ​ឲ្យ​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​​​អន្តរជាតិ​របស់​លោក។ ដោយ​ចិត្ត​ស្រលាញ់​វិស័យ​សិល្បៈ​ផង​នោះ នារី​អាកាសចរ​ណ៍រូប​នេះ ក៏​សម្រេច​ចិត្ត​ចូល​សម្ដែង​ជា​តួ​សំខាន់​​ក្នុង​រឿង "បក្សី​ឋាន​សួគ៌" ឲ្យ​ផលិតករ​ខាង​លើ។
រឿង​ដំបូង​ដែល​អ្នក​ស្រី​សម្ដែង​នេះ ត្រូវ​បាន​ដាក់​បញ្ចាំង​ជា​ច្រើន​ប្រទេស​ ទាំង​អឺរ៉ុប និង​អាស៊ី។ ក្រោយ​បាន​ឃើញ​ពី​សមត្ថភាព​​របស់​អ្នកស្រី មាន​ផលិតករ​ខ្មែរ​ជា​ច្រើន​ទាក់​ទង​​ឲ្យ​ទៅ​សម្ដែង​ជា​ហូរហែ​ រហូត​អ្នកស្រីត្រូវ​បាន​មហាជន​ចាត់​ទុក​ថាជា​កំពូល​តារា​សិចស៊ី និង​ស៊ី​វីល័យ​ប្រចាំវិស័យសិល្បៈ​កម្ពុជា។
សម្ធិទផល​ធំៗ​ក្នុង​វិស័យ​សិល្បៈ៖
នៅ​​ឆ្នាំ ១៩៦៤ សាក់ ស៊ីស្បោង ក៏​បាន​ចូល​រួម​ប្រលង​បវរកញ្ញា​បង្ហាញ​ម៉ូដ​​រថយន្ត​ ក្នុង​មហោស្រព​ទី​ក្រុង​កែប​ ថែមទាំង​ទទួល​បាន​ពាន​ ចំណាត់​ថ្នាក់​លេខ​៣ទៀត​ផង។
  • ​ឆ្នាំ​១៩៦៦ អ្នក​ស្រី​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​តាមរយៈ​រឿង "វិល​វិញ​ណាបង" របស់​ផលិតកម្ម​ "តារា​រដ្ឋ​ភាពយន្ត"។
  • មិន​ត្រឹម​តែ​ប៉ុណ្ណោះ សាក់​ ស៊ីស្បោង ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ល្បី៤​រឿង​របស់ ព្រះ​បរម​រតន​កោដ្ឋ គឺ៖ រឿង​ "អប្សារា" "រស់​ដោយ​សប្បាយ​ចិត្ត​" "ព្រះ​ប្រជា​កុមារ" និង "វាសនា​អកុសល"។
  • ឆ្នាំ​ ១៩៦៩ អ្នកស្រី​បាន​ទទួល​ពាន​រង្វាន់​មាស ជា​តួ​ស្រី​ស្រស់​ស្អាត​ឆើត​ឆាយ​ ពី​ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី១។
  • ពី​ឆ្នាំ​១៩៦២​ ដល់ ១៩៧៤ អ្នក​ស្រី​បាន​បង្ហាញ​មុខ​ជា​តួ​រង និង​តួ​សំខាន់​ក្នុង​ភាពយន្ត​ល្បីៗជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកស្រី​ក៏​ធ្លាប់​គ្រង​តំណែង​តួ​ឯក​ក្នុង​រឿង​មួយ​ចំនួន​ដែរ​ដូច​ជា៖ "បក្សី​ចាក​មេឃ" និង "ផ្លូវ​បែក​ជា​បី"។
    គ្រួសារ និង​ស្នេហា៖
  • អតីត​កំពូល​តារា​ស្រី​រូប​នេះ បាន​រៀប​អាពាហ៍ពិពាហ៍​ ជា​មួយ​អ្នក​បើក​យន្ត​ហោះ​ ក្នុង​ឆ្នាំ ១៩៦៥ និង​មាន​​កូន​ប្រុស​ម្នាក់ នៅ​ឆ្នាំ១៩៧២។
  • ដើម្បី​គេច​ពី​សង្គ្រាម រូប​អ្នកស្រី​​ និង​ស្វាមី បាន​ចាក​ចេញ​ពី​កម្ពុជា​ ទៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ ១៩៧៤។ សព្វ​ថ្ងៃ​ អ្នកស្រី​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​ឃ្លាត​ចេញ​ពី​វិស័យ​សិល្បៈ​៕
     












ឃើញឈុត​ក្នុង​រឿង​ល្អសើចប៉ុណ្ណឹង ​ទម្រាំ​ឈុតក្រៅឆាក​ទៀតគឺថាសើចរឹងពោះហ្មង (វីដេអូ)

 
រឿង​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ​” កំពុង​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ ពី​សំណាក់​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។
សាច់​រឿង​កាន់​តែ​មើល​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​រឹត​តែ​ជក់​ចិត្ត​ចង់​តាមដាន​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ មិន​ចេះជិនណាយ។ ជាពិសេស​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ នៅ​ពេល​ដែល​ តួ​ឯក​ប្រុស​ស្រី​ទាំង​២ គឺ​ Nadech (មេកងរ៉ាមីន) និង​ Yaya (ស្រីស្អាត ផេត្រា) ប្ដូរ​ចរិត​សម្ដែង​ ដោយ​ តួ​ប្រុស​ត្រូវ​សម្ដែង​ជា​មនុស្ស​ស្រី​ ខណៈ​តួ​ស្រី​ត្រូវ​ដើរ​តួ​ជា​មនុស្ស​ប្រុស​អង់អាច។


ក្នុង​សប្ដាហ៍​ថ្មី​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ផ្ទុះ​សំណើច​ខ្លាំង​ណាស់​ គ្រប់​ឈុត​ គ្រប់​ឆាក​ ប៉ុន្តែ​ក្នុង​ចំណោម​ឈុត​ឆាក​កំប្លែង​ទាំង​នោះ​មាន​ ឈុត​មួយ​ដែល​ទស្សនិកជន​ភាគ​ច្រើន​គាំទ្រ​ថា​ល្អ​មើល​ជាងគេ​ប្រចាំ​សប្ដាហ៍​ គឺ​នៅ​ពេល​ តួ​ស្រី​ត្រូវ​វិញ្ញាណ​តួ​ប្រុស​សណ្ឋិត​ ចាប់​រំលោភ​តួ​ប្រុស​ដែល​កំពុង​ស្លៀក​ឈុត​គេង​ពណ៌​ក្រហម​សិចស៊ី​បញ្ចេញ​សាច់។ សកម្មភាព​ប្រតាយប្រតប់​គ្នា​ពេល​នោះ​ អ្នក​គាំទ្រ​ភាគ​ច្រើន​សើច​ស្ទើរ​រឹង​ពោះ​ បិទ​មាត់​មិន​ជិត​ទេ។


ដោយឡែក​នៅ​ពី​ក្រោយ​ ឈុត​ដ៏​ពិសេស​មួយ​នេះ​ តួ​សម្ដែង​ទាំង​ ២​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ ទម្រាំ​ត្រូវ​ ១ប្លង់ៗ មិនមែន​ថត​ម្ដង​បាន​នោះ​ទេ៕ ដូចនេះ​សូម​ទស្សនា​ឈុត​ក្រៅ​ឆាក​ នៃ​វគ្គ​មួយ​នេះ​ទាំង​អស់​គ្នា៖

តារា​ចម្រៀង​កម្ពុជា​៣រូប​ចូល​រួម​កម្មវិធី The Voice of Vietnam ​ថ្ងៃ​​នេះ

កញ្ញា ចំរើន សុភា លោក ណាំ ប៊ុណ្ណារ័ត្ន លោក គង់ សុធារិទ្ធ នឹង​ចេញ​ទៅ​ចូល​រួម​​កម្មវិធី The Voice of Vietnam ជាមួយ​តារា​ចម្រៀង​អាស៊ាន +៣ នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃ​នេះ។
ការ​បញ្ជូន​តារា​ចម្រៀង​ទាំង​៣​​រូប​ខាង​លើ​ទៅ​ចូល​រួម​កម្មវិធី​ខាង​លើ ត្រូវ​បាន​រៀបចំ​ដោយ​​ក្រសួង​វប្បធម៌ ​និង​​វិចិត្រសិល្បៈ តាម​ការ​អញ្ជើញ​របស់​ប្រទេស​វៀតណាម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ សុធារិទ្ធ ដែល​ជា​​តារា​ចម្រៀង ​និង​ជា​មន្ត្រី​នៅ​​ក្រសួង​វប្បធម៌​។


លោក គង់ សុធារិទ្ធ បាន​បន្ត​ឲ្យ​ដឹង​ថា ​កម្មវិធី The Voice of Vietnam ​មាន​​ប្រទេស​១៣​ចូល​រួម​ក្នុង​នោះ​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​៣ប្រទេស​ទៀត​គឺ ចិន កូរ៉េ និងជប៉ុន។ ក្នុង​មួយ​ប្រទេស​​លោក​ថា អាច​បញ្ជូន​តារា​ចម្រៀង​២ទៅ៣នាក់ ក្នុង​នោះ​តារា​ចម្រៀង​ម្នាក់​ត្រូវ​ច្រៀង​២បទ។



ចំពោះ​មូលហេតុ​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ជ្រើស​រើស​យក​តារា​ចម្រៀង​ទាំង៣​នេះ គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព​ និង​ទេព​កោសល្យ​របស់​ពួកគេ។
តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​របស់​លោក​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចំនួន​៥ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​​ទី១៧ ខែ សីហា ​ឆ្នាំ ២០១៧។ ការ​ប្រកួត​​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រធ្វើ​នៅ​ថ្ងៃ​ទី១៩ ដោយ​​ទាំង​១៣ប្រទេស​នោះ គណៈកម្មការ​​​សម្រេច​យក​បេក្ខជន​តែ​១០រូប​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត ហើយ​​​វគ្គ​​ផ្តាច់​ព្រ័ត្រធ្វើ​នៅថ្ងៃ​​​ទី២០ ខែ សីហា ឆ្នាំ ២០១៧ ដោយ​សម្រេច​យក​តែ​៣នាក់ ធ្វើ​ជា​ម្ចាស់​ជយលាភី។មិន​ទាន់​ដឹង​ថា រង្វាន់​មាន​អ្វី​ខ្លះ​នៅ​ឡើយ​ទេ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី១​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​មួយ​នេះ។ លោក គង់ សុធារិទ្ធ ប្រាប់​ថា ​ក្រុម​របស់​លោក​បាន​ត្រៀម​បទ​ចម្រៀង​សុទ្ធតែ​មេឡូឌី​ថ្មី​ទាំង​អស់​ទៅ​ចូល​ប្រកួត ចំពោះ​ក្ដី​រំពឹង​ថា ទទួល​បាន​ជោគជ័យ​ឬ​អត់​នោះ លោក​មិន​ហ៊ាន​សន្យា​ឡើយ៕

Monday, August 14, 2017

ពិតជាកម្ររបានឃើញណាស់ គូរស្នេហ៍ចម្លែកៗទាំង៥គូរនៅលើពិភពលោក!!

 

នៅលើពិភពលោកយើងនេះមានរឿងចម្លែកៗ ជាច្រើនដែលយើងបានដឹងនិងមិនបានដឹង ខាងក្រោមនេះជាគូរស្នេហ៍ចម្លែកដែលយើងកម្ររបានឃើញ៖


១- លោក Anton Kraft មានកំពស់ 1.3m មកពីដាណឺម៉ាក និង នាង China Bell មានកំពស់ 1.82m នៅFlorida USA :
 


២- នាង Elisany Silva មានកំពស់ ២ ម រៀបការជាមួយបុរស ជនជាតិប្រេស៊ីល លោក Sali Nuo កំពស់ 1.6ម
៣- លោក David និង Annalisa Hackleman ជាគូរស្នេហ៍ដែលមានមាឌធំដូចគ្នា និងចម្លែកនោះអ្នងទាំងពីរសុទ្ធតែលេងពុកមាត់ដូចគ្នា ៖
៤- លោក Ben Byrne មានអាយុ ៣១ យកកូនភ្លោះទាំងពីរធ្វើជាប្រពន្ធ ពួកគេមានឈ្មោះថា Anna និង Lucy ដែលមានអាយុ ២៨ឆ្នាំ
 
៥- លោក James មានកំពស់ 1.12 ម ហើយប្រពន្ធរបស់គាត់មានកំពស់ដល់ទៅ 1.7 ម
 
នេះហៅថាស្នេហាពិតមិនគិត កាឡូរី និងកំពស់ ជួយ ស៊ែលើកទឹកចិត្តអ្នកខ្ពស់និងទាបខុសខ្នាតផងណា !

ប្រភព៖ khsharefb

ស្អាតម្លេះ! មកគយគន់រូបសម្រស់ បរវកញ្ញាឯកវៀតណាម បន្តិចមើល!!

 


(ពីហាណូយ)៖ កញ្ញា Nguyen Tran Huyen My ទទួលបានជោគជ័យ និងក្លាយជាម្ចាស់មកុដ តំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand Vietnam 2017 ដោយមានការបំពាក់មកុដពីកញ្ញា Ariska Putri Pertiwii ជាម្ចាស់មកុដ Miss Grand International 2016 ។
 
នាង Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង មានអាយុ ២២ ឆ្នាំ កម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់ ៥៧ គីឡូក្រាម ។ នាងនឹងត្រូវស្វាគមន៍បេក្ខនារីចំនួន ៩០ រូបមកពីទូទាំងពិភពលោក សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International លើកទី ៥ នៅខែតុលាខាងមុខនេះ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះបានចំណាយទឹកប្រាក់ អស់ប្រហែល ៥០ពាន់លានដុង ដែលស្មើនឹង ២,២លានដុល្លារអាមេរិក ។
តោះកុំឲ្យខាតពេលយូរ មកទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាត របស់ម្ចាស់មកុដ កញ្ញា Nguyen Tran Huyen My ទាំងអស់គ្នាមើល៖
















ប្រភព៖ khmertalking

ស្អាតម្លេះ! មកគយគន់រូបសម្រស់ បរវកញ្ញាឯកវៀតណាម បន្តិចមើល!!

 


(ពីហាណូយ)៖ កញ្ញា Nguyen Tran Huyen My ទទួលបានជោគជ័យ និងក្លាយជាម្ចាស់មកុដ តំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand Vietnam 2017 ដោយមានការបំពាក់មកុដពីកញ្ញា Ariska Putri Pertiwii ជាម្ចាស់មកុដ Miss Grand International 2016 ។
 
នាង Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង មានអាយុ ២២ ឆ្នាំ កម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់ ៥៧ គីឡូក្រាម ។ នាងនឹងត្រូវស្វាគមន៍បេក្ខនារីចំនួន ៩០ រូបមកពីទូទាំងពិភពលោក សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International លើកទី ៥ នៅខែតុលាខាងមុខនេះ ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះបានចំណាយទឹកប្រាក់ អស់ប្រហែល ៥០ពាន់លានដុង ដែលស្មើនឹង ២,២លានដុល្លារអាមេរិក ។
តោះកុំឲ្យខាតពេលយូរ មកទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាត របស់ម្ចាស់មកុដ កញ្ញា Nguyen Tran Huyen My ទាំងអស់គ្នាមើល៖
















ប្រភព៖ khmertalking
" });

Superior Singing Method - Online Singing Course