អាមេរិក ៖ តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ស្ត្រីម្នាក់ជាម្តាយបានបោះបង់កូនប្រុសរបស់ខ្លួនទៅឲ្យគេចិញ្ចឹមអស់រយៈពេល២០ឆ្នាំ ហើយក្រោយមកក៏យកធ្វើជាសង្សារ ពេលដែលបានជួបកូនប្រុសវិញ។ ពិតជាគួរឲ្យខ្ពើមរអាណាស់! ម្តាយ និងកូនស្រឡាញ់គ្នាជាសង្សារ!
អស់រយៈពេល២០ឆ្នាំហើយ ដែល Monica Mares បោះបង់កូនប្រុសរបស់ខ្លួនឈ្មោះ Caleb ទៅឲ្យគេចិញ្ចឹមជំនួស ដោយសារតែហេតុផលច្រើនយ៉ាង។ កាលមានកូននោះ នាងមានអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ហើយមានភាពក្រីក្រជាប់អន្ទោលតាមប្រាណ។ នាងក៏សម្រេចចិត្តយក Caleb ទៅឲ្យគេផ្សេងចិញ្ចឹមជំនួសនាង។
នៅថ្ងៃមួយនោះ នាងក៏បានឃើញកូនប្រុសដោយចៃដន្យនៅក្នុងបណ្តាញសង្គម។ គ្រាន់តែបានដឹងថា កូនប្រុសនៅទីណាហើយ នាងក៏ទៅយកកូនប្រុសមកពីផ្ទះម្តាយឪពុកចិញ្ចឹមមកវិញ ដោយឲ្យមករស់នៅជុំគ្នាជាមួយនឹងកូនប្រុសបង្កើតរបស់នាង២នាក់ទៀត។
ពិតណាស់! វាពិតជាខុសយ៉ាងខ្លាំងនៅពេលម្តាយ និងកូនមានទំនាក់ទំនងស្នេហានឹងគ្នា។ តែអ្នកទាំងពីរក៏បានធ្លាក់ក្នុងអន្លុងស្នេហ៍ ដោយមិនខ្វល់ពីខ្នោះដៃប្រល័យស្នេហ៍។
នៅពេលនេះ Monica ត្រូវបានគេដាក់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ ហើយនិងមិនឲ្យមើលថែកូនណាម្នាក់ឡើយ សូម្បីតែ Caleb ដែលជាកូនប្រុសបង្កើត៕
No comments:
Write comments