#1 rate online singing program

Wednesday, July 5, 2017

ពិតជាគួរឱ្យច្រណែន អ្នកនាង អម្ពរ ទេវី ខ្លាំងណាស់ !

 


ក្រោយពី​បង្ហាញមុខ​សារជាថ្មី​នៅក្នុង​រឿង «​ទឹកចិត្ត​អ្នក​ម្តាយ​សម័យថ្មី​» អ្នកនាង អម្ពរ ទេវី កាន់តែ​ទទួលបាន​ការ ចាប់អារម្មណ៍​ពី​សំណាក់មហាជន ជាពិសេស​ជីវិត​ឯកជន​របស់​អ្នកនាង ​ដែល​រស់នៅ​សហរដ្ឋអាមេរិក ។ កាលពីពេលថ្មីៗ​នេះ​ គេ​បានឃើញ​អ្នកនាង អម្ពរ ទេវី បង្ហាញ​រូបភាពជាច្រើនសន្លឹក ​ដែល​អ្នកនាង និង ស្វាមី ​រួមទាំង​កូនស្រី ​បាននាំគ្នា​ទៅ​ដើរ​កម្សាន្ត ។ មិត្តភក្តិ ដែលបានស្គាល់អ្នកនាងបានសរសើរ​ថា​ ជីវិត​គ្រួសារ​របស់​អតីត​តារា​សម្តែង​ជើងចាស់​រូបនេះ ​ពិតជា​ផ្អែមល្ហែម​គួរឱ្យ​ច្រណែន ។​ ជារឿយៗ​អ្នកនាង អម្ពរ ទេវី តែងតែ​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​អ្នកនាង ​ដោយបាន​បង្ហោះ​រូបភាព​ជាច្រើនសន្លឹក ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ថ្មីៗ​នេះ​អ្នកនាង និង​ ក្រុមគ្រួសារ​បាននាំគ្នា​ទៅ​កម្សាន្ត​នៅ Coeur d’Alene Idaho ដោយមាន​ការ​ជិះ​ទូក​កម្សាន្តយ៉ាង​សប្បាយរីករាយ ក្នុង​នោះគេ​សង្កេតឃើញ អ្នកនាង អម្ពរ ទេវី បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ជាមួយនឺង​ឈុត​រ៉ូ​ប ​ដែលមាន​ពណ៌​ដូចគ្នា​ ជាមួយ​កូនស្រីរបស់ខ្លួន ។ មានអ្នកខ្លះបានសរសើរ​ថា ​ទោះបីជា​មាន​វ័យ​ច្រើន​ក៏ពិតមែន​ តែ​រូបសម្រស់​របស់​អ្នកនាង អម្ពរ ទេវី នៅតែ​ស្អា​ត​ខ្ញង់​ អ្នកនាង​ពិតជា​ពូកែ​ថែ​សម្រស់​មែន ។ តាមរយៈ​រូបថតទាំងនេះ ​គេ​បានសង្កេតឃើញថា ​អតីត​តារា​សម្តែង​រូបនេះ ​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​ស្វាមី និង កូនៗ​របស់អ្នក​នាង​នៅ​សហរដ្ឋ អាមេរិក ។ ក្នុងនោះ​ក៏មាន​ការចង់​ឃើញ​អ្នកនាង អម្ពរ ទេវី វិល​មកចូល​ប្រលូក​ក្នុង​សិល្បៈ​ជាថ្មី​ម្តងទៀត​ ។ ក្រោយពី​អ្នកនាង​បង្ហាញមុខ​នៅក្នុង រឿង «​ទឹកចិត្ត​អ្នក​ម្តាយ​សម័យថ្មី​»​ដែលជា​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ។ រឿងនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ មហាជន​គ្រប់​ស្រទាប់ ៕











No comments:
Write comments
" });

Superior Singing Method - Online Singing Course